ចេញផ្សាយ ១១ វិច្ឆិកា ២០២១
69
ថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១
មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម សហការជាមួយការិយាល័យគ្រឿងយន្តកសិកម្ម បានចុះស្រង់ទិន្នន័យច្រូតកាត់ដំណាំស្រូវរដូវវស្សាសម្រាប់ឆ្នាំ២០២១ របស់កសិករនៅក្នុងស្រុកព្រៃនប់ និងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ជាលទ្ធផល ដោយគិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០÷
- ស្រុកព្រៃនប់÷ ច្រូតកាត់បានចំនួន ៤៨ហិកតា បូកយោង ១៣១ហិកតា ស្មើនឹង ១.៣៩ភាគរយ នៃផ្ទៃដីអនុវត្តបាន។
- ស្រុកកំពង់សីលា÷ ច្រូតកាត់បានចំនួន ៣១៦ហិកតា បូកយោង ៣១៦ហិកតា ស្មើនឹង ១៧.៩៥ភាគរយ នៃផ្ទៃដីអនុវត្តបាន។
+សរុបទូទាំងខេត្ត បានចំនួន ៣៦៤ហិកតា បូកយោងចំនួន ៤៤៧ហិកតា ស្មើនឹង ៤.០០ភាគរយ នៃផៃ្ទដីអនុវត្តបាន។