ចេញផ្សាយ ០៨ វិច្ឆិកា ២០២១
85
ថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ចិកា ឆ្នាំ២០២១
លោកស្រី ហែម ផល្លា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្រ្តីជំនាញ ចុះត្រួតពិនិត្យកន្លែងចិញ្ចឹមមាន់ របស់លោកស្រី ជា ធីណា ស្ថិតនៅភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ឃើញថាទីតាំងនោះ នៅឆ្ងាយពីទីប្រជុំជន មានផ្លូវគមនាគមន៍ ចេញចូលបាន មានប្រព័ន្ធភ្លើង មានទឹកអណ្តូង ហើយគ្មានផ្ទះប្រជាជនរស់នៅក្បែរនោះទេ ដែលជាទីតាំងសមស្របបំផុតសម្រាប់ការចិញ្ចឹមមាន់។ ការិយាល័យបានជំរុញ និងលើកទឹកចិត្តដល់គាត់បន្ថែមលើការចិញ្ចឹម និងផ្តល់បច្ចេកទេសជូនគាត់ ជាពិសេសជំរុញឱ្យម្ចាស់កសិកដ្ឋានមានច្បាប់អនុញ្ញាតបង្កើតកសិកដ្ឋានឱ្យបានត្រឹមត្រូវ។