ចេញផ្សាយ ០៣ វិច្ឆិកា ២០២១
73
ថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១
កសិករ ទី រ៉ាន់ រស់នៅភូមិព្រែកផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយពីបានផ្ទះសំណាញ់ពីកម្មវិធីAspire របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរួមមក ឃើញកសិកររូបនេះ ព្យាយាមដាំដុះ និងតាមដានពីការលូតលាស់ដំណាំបន្លែរបស់គាត់យ៉ាងល្អិតល្អន់។ ស្ពៃក្រញ៉ាញ់របស់គាត់ប្រមូលផលបានយ៉ាងល្អ ពីមួយសារទៅមួយសារ ចាប់ពី ៧០ទៅ ១២០គីឡូក្រាម ក្នុងមួយរង ក្នុងចំណោមទាំង ៦រង លើផ្ទៃដី ២៤០ការ៉េ ដោយក្នុងមួយគីឡូក្រាម លក់ក្នុងតម្លៃ ៤ ៥០០រៀល ទៅ៥ ០០០រៀល សម្រាប់អ្នកប្រើប្រាស់ក្នុងភូមិ និងទីផ្សារ។