ចេញផ្សាយ ២៧ តុលា ២០២១
82
ថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១
មន្ត្រីបសុពេទ្យ និងភ្នាក់ងារផ្សព្វផ្សាយឃុំព្រៃនប់ បានចុះជួបកសិករ ឈ្មោះ សួន សារដ្ឋ សមាជិកក្នុងបណ្តុំអាជីវកម្មចិញ្ចឹមមាន់ រស់នៅភូមិបត់រសិមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានមាន់ប្រហែល ៦០ក្បាល និងទាកាប៉ាចំនួន ៤០ក្បាល ក្នុងនោះគាត់លក់មាន់បានចំនួន ១៣គីឡូក្រាម តម្លៃ ២ ២០០០រៀល ក្នុងមួយគីឡូក្រាម ១៣×២២០០០= ២៨៦ ០០០រៀល និងទាកាប៉ាលក់បានចំនួន ៩គីឡូក្រាម តម្លៃ១៥ ០០០រៀល ក្នុងមួយគីឡូក្រាម ៩×១៥០០០= ១៣៥ ០០០រៀល។
បន្ថែមពីនោះ មន្ត្រីជំនាញបានណែនាំពីបច្ចេកទេសចិញ្ចឹម ដើម្បីឱ្យគាត់អនុវត្តបានជោគជ័យ។