ចេញផ្សាយ ២៣ តុលា ២០២១
91
ថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១
សង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ បានសហការជាមួយសហគមន៍នេសាទជម្ពូរខ្មៅ និងនគរបាលការពារព្រំដែនទឹកជម្ពូរខ្មៅ ចុះត្រួតពិត្យ និងបំផ្លាញចោលករណីប្រើប្រាស់ឧបករណ៍ខុសច្បាប់ក្នុងប្រកាស ជាលទ្ធផល៖
ក្រុមការងារ បានដកហូតឧបករណ៍លបកន្ទុយកណ្តុរ
ចំនួន ៣៥០លប ប្រវែង ២.៨០០ ម៉ែត្រ ដោយធ្វើការដុតបំផ្លាញចោល ស្ថិតនៅឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។