មាតិកា
ការចុះរៀបចំប្រមូលទិន្នន័យគោលដើម្បីធ្វើបច្ចុប្បន្នភាពសហគមន៍នេសាទសម្រាប់គាំទ្រការរៀបចំគោលនយោបាយ ដែនគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍នេសាទនៅក្នុងសហគមន៍នេសាទចំនួនបី
ចេញ​ផ្សាយ ២២ តុលា ២០២១
99
ថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ លោកស្រី ងិន ដាលីន និងលោក ឃិន សារ៉ាវុធ បានសហការណ៍ជាមួយក្រុមការងារមន្រ្តីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ នៃរដ្ឋបាលជលផល បានចុះរៀបចំប្រមូលទិន្នន័យគោលដើម្បីធ្វើបច្ចុប្បន្នភាពសហគមន៍នេសាទសម្រាប់គាំទ្រការរៀបចំគោលនយោបាយ ដែនគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍នេសាទនៅក្នុងសហគមន៍នេសាទចំនួនបីគឺ សហគមន៍នេសាទបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងគណៈកម្មការចំនួន ០៩នាក់ ស្រី ០១នាក់។ ក្នុងនោះ÷ ១/សហគមន៍នេសាទចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងគណៈកម្មការចំនួន ០៩នាក់ស្រី ០១នាក់។ ២/សហគមន៍នេសាទជ្រលង ឃុំទឹកល្អក់ ស្រុកព្រៃនប់ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងគណៈកម្មការចំនួន ១២នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter