មាតិកា
ភាពរីកចម្រើននៃការដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់របស់កសិករ ហង្ស ចាន់ធា
ចេញ​ផ្សាយ ១៩ តុលា ២០២១
96
ថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ដោយឃើញពីអត្ថប្រយោជន៍ពីការងារដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់ ដែលគាំទ្រដោយកម្មវិធី Aspire នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កសិករ ហង្ស ចាន់ធា រស់នៅភូមិសំរុងកណ្តាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយដាំស្ពៃក្រញ៉ាញ់ចំនួន ៧រង ដោយក្នុងមួយរង អាចប្រមូលផលបានចន្លោះពី ១០០គីឡូក្រាម ទៅ ១២០គីឡូក្រាម នៅក្នុងខែខ្លះ តម្លៃឡើងគាត់អាចលក់បន្លែរបស់គាត់ពី ៤ ៥០០រៀលទៅ ៥ ០០០រៀលក្នុងមួយគីឡូក្រាម និងខែតម្លៃទាប ៣ ៥០០រៀលទៅ ៤ ០០០រៀលក្នុងមួយគីឡូក្រាម មកដល់ពេលនេះ គាត់ដាំបានចំនួន ៥វគ្គរួចមកហើយ។ បន្ថែមពីនេះតាមរយៈបទពិសោធ និងចំណេះដឹងពីផ្ទះសំណាញ់ដែលមន្ទីរកសិកម្មខេត្តផ្តល់ឱ្យ គាត់ក៏សាងសងផ្ទះសំណាញ់មួយខ្នងបន្ថែមទៀតទំហំ ១២ម×៣០ម ដើម្បីបង្កើនការផលិតដំណាំបន្លែរបស់គាត់ឱ្យទាន់តម្រូវការទីផ្សារ។
ចំនួនអ្នកចូលទស្សនា
Flag Counter