មាតិកា
ការចូលរួមកិច្ចប្រជុំលើកទី២របស់គណៈកម្មការរដ្ឋបាលដើម្បីកំណត់ដីចំណីផ្លូវ អូរ ប្រឡាយ ព្រែក បឹង និងដីចំណីសាធារណៈផ្សេងៗស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា
ចេញ​ផ្សាយ ១២ តុលា ២០២១
77
ថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ លោក អ៊ុក ពុទ្ធា នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់សីលា បានចូលរួមកិច្ចប្រជុំលើកទី២របស់គណៈកម្មការរដ្ឋបាលដើម្បីកំណត់ដីចំណីផ្លូវ អូរ ប្រឡាយ ព្រែក បឹង និងដីចំណីសាធារណៈផ្សេងៗស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុនៅសាលាស្រុកកំពង់សីលា ក្រោមអធិបតីភាពលោក ចេង ស្រុង។ ជាលទ្ធផលកិច្ចប្រជុំបានពិភាក្សាអនុម័តកាត់ចំណីផ្លូវបានចំនួន ៥៣ ខ្សែ ហើយប្រព័ន្ធផ្លូវទឹកមានស្ទឹងស្រែកណ្តុរ១ខ្សែ ព្រែកកំពង់លើ១ខ្សែ និងអូរចំនួន១៩ខ្សែ។ ក្រុមគណៈកម្មការនឹងចុះពិនិត្យជាក់ស្ដែងឡើងវិញម្តងទៀតនៅថ្ងៃស្អែកនៅត្រពាំង និងផ្លូវទឹកដែលកាត់ចំណីមិនទាន់រៀបរយ។ ប្រធានអង្គប្រជុំក៍បានសម្រេចឲ្យមានការប្រជុំម្ដងទៀតនៅសប្តាហ៍ក្រោយដើម្បីបញ្ចប់ហើយដាក់ជូនគណ:អភិបាលខេត្តពិនិត្យ និងសម្រេច។
ចំនួនអ្នកចូលទស្សនា
Flag Counter