មាតិកា
ការរៀបចំធ្វើថ្នាលបណ្តុះកូនឈើកោងកាង មួយកន្លែងស្ថិតនៅភូមិព្រែកស្វាយ ក្រុងកោះរ៉ុង
ចេញ​ផ្សាយ ១១ តុលា ២០២១
78
ថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ លោក ឈុន ថុល នាយរងផ្នែករដ្ឋបាលជលផល ទំនប់រលក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៈសីហនុ បានដឹកនាំក្រុមល្បាតសហគមន៍នេសាទ ភូមិព្រែកស្វាយ សង្កាត់កោៈរ៉ុង ក្រុងកោៈរ៉ុង បានរៀបចំធ្វើថ្នាលបណ្តុះកូនឈើកោងកាង មួយកន្លែងស្ថិតនៅភូមិព្រែកស្វាយ ក្រុងកោះរ៉ុង ដើម្បីប្រមូលកូនកោងកាងយកមកបណ្តុះ រក្សាទុកសម្រាប់យកទៅដាំក្នុងដែននេសាទ ក្នុងក្រុងកោះរ៉ុង បន្ទាប់មកក្រុមការងារបានបន្តសកម្មភាព ធ្វើការល្បាតក្នុងដែនសមត្ថកិច្ច ជាពិសេសកន្លែងអភិរក្សជលផលក្នុងគោលបំណងបង្គ្រាបបទល្មើសជលផល និងចូលរួមការពារ និងអភិរក្សធនធានជីវចម្រុះសមុទ្រ។
ចំនួនអ្នកចូលទស្សនា
Flag Counter