មាតិកា
ការចូលរួមប្រជុំបូកសរុបលទ្ធផលការងារ ត្រីមាសទី៣ និងរៀបចំផែនការសកម្មភាពអនុវត្តបន្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២១ របស់សហគមន៍
ចេញ​ផ្សាយ ០១ តុលា ២០២១
68
ថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម ដឹកនាំមន្ត្រីជំនាញ ចូលរួមប្រជុំបូកសរុបលទ្ធផលការងារ ត្រីមាសទី៣ និងរៀបចំផែនការសកម្មភាពអនុវត្តបន្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២១ របស់សហគមន៍ និងការងារគម្រោងអភិរក្សខណ្ឌរដ្ឋបាលជលផល ដោយសហការណ៍ជាមួយនាយកដ្ឋានអភិរក្ស និងសហគមន៍នេសាទ នៃរដ្ឋបាលជលផល និងអង្គការ FFI នៃគម្រោងអភិរក្សតំបន់ឆ្នេរនៅកន្លែងគ្រប់គ្រងជលផលសមុទ្រ នៅប្រជុំកោះរ៉ុង ក្រោមការដឹកនាំប្រជុំ លោក អ៊ុក វិបុលប្រធាននាយកដ្ឋានអភិរក្ស នៃរដ្ឋបាលជលផល ជាប្រធានអង្គប្រជុំ និងមានការចូលរួម ដោយ ប្រធានគម្រោងថ្នាក់ជាតិ មន្រ្តី គម្រោង នៃ អង្គការ FFI មន្រ្តី នាយកដ្ឋានអភិវឌ្ឍ សហគមន៍នេសាទ។
ចំនួនអ្នកចូលទស្សនា
Flag Counter