ចេញផ្សាយ ២៩ កញ្ញា ២០២១
78
ថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១
លោក ឡាង សុគន្ធ នាយផ្នែករដ្ឋបាលព្រៃឈើស្ទឹងហាវ បានចូលរួមប្រជុំគណ:បញ្ជាការឯកភាពស្រុកស្ទឹងហាវ ដែលមានសមាសភាពចូលរួម សរុបចំនួន ១៤នាក់ ដឹកនាំប្រជុំ ដោយលោក ឆាយ សុគន្ធដា អភិបាលនៃគណ:អភិបាលស្រុកស្ទឹងហាវ កិច្ចប្រជុំ មាន ២ចំណុច :
១-វិធានការ គ្រប់គ្រងភាពអនាធិបតេយ្យក្នុងដីសម្បទានសង្គមកិច្ច។
២.ភាពអនាធិបតេយ្យ នៃការកាប់រានទន្ទ្រានដីគម្របព្រៃឈើបោះបង្គោល សង់ខ្ទមអនាធិបតេយ្យ នៅប្លុកផ្លូល្បឿនលឿន ក្នុងភូមិសាស្ត្រភូមិ២ ឃុំទំនប់រលក ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។