ចេញផ្សាយ ២៩ កញ្ញា ២០២១
74
ថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក ចេង សំណាង ប្រធានទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីASPIREខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញ បើកវគ្គបណ្តុះបណ្តាលស្តីពីការវាយតម្លៃលើបណ្តុំអាជីវកម្មឆ្នាំ២០២០ និងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងអគារប្រមូលផ្តុំកសិផល ដល់ភ្នាក់ងារផ្សព្វផ្សាយឃុំអូរជ្រៅ ឃុំអូរឧកញាហេង ឃុំព្រៃនប់ ឃុំទួលទទឹង ឃុំអណ្តូងថ្ម ឃុំសំរុង ឃុំជើងគោ ឃុំសាមគ្គី ឃុំទឹកថ្លា និងឃុំទឹកល្អក់។