ចេញផ្សាយ ២៩ កញ្ញា ២០២១
72
ថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១
លោក អាត ផល្លី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ដឹកនាំមន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម ចូលរួមសហការជាមួយក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងាររបស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងនាយកដ្ឋានកសិកឧស្សាហកម្ម បានចុះសិក្សាពីសារជាតិដី និងទឹកដែលមានជាតិប្រៃ នៅឃុំទឹកល្អក់ និងឃុំទឹកថ្លា ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាលទ្ធផល÷
១/ឃុំទឹកល្អក់: ភូមិកំពង់ស្មាច់ ផ្ទៃដី និងទឹកមានជាតិព្រៃចំនួន ៣៦ហិកតា។
២/ឃុំទឹកថ្លា: ភូមិព្រែកទាល់ ផ្ទៃដីមានជាតិប្រៃចំនួន ២១ហិកតា។