ចេញផ្សាយ ២០ កញ្ញា ២០២១
69
ថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១
ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំសាមគ្គី ចុះពិនិត្យការដាំបន្លែក្នុងផ្ទះសំណាញ់ របស់កសិករ អ៑ុប ម៉ែន រស់នៅភូមិព្រែកក្រាញ់ ឧបត្ថម្ភដោយកម្មវិធី ASPIRE នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
គិតត្រឹមថ្ងៃទី០១ ដល់ថ្ងៃទី១៨ នេះ គាត់ប្រមូលផលបានពីររង ក្នុងមួយរងបានផល១០០គក្រ លក់ចេញក្នុងតម្លៃ ៤.០០០ រៀល /គក្រ។ មុនដាច់ខែកញ្ញានេះ គាត់នឹងប្រមូលផលបីរងទៀត។
សរុបមក ក្នុងមួយខែកសិករអាចលក់ផលបន្លែបានប្រមាណ ២.០០០.០០០ រៀល ដែលអាចជួយសម្រួលជីវភាពរស់នៅរបស់គ្រួសារគាត់បានមួយកម្រិតធំ ជាពិសេសអាចធានាសន្តិសុខស្បៀងក្នុងគ្រួសាររបស់គាត់ក្នុងសម័យកូវិត-១៩។