ចេញផ្សាយ ១០ កញ្ញា ២០២១
105
ថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១
ខណ្ឌរដ្ឋបាលជលផលកំពង់សោម សហការណ៍ជាមួយ ក្រុមការងាររដ្ឋបាលស្រុកព្រៃនប់ កងរាជអាវុធហត្ថស្រុក មេភូមិកំពង់ស្មាច់តូច សហគមន៍នេសាទជ្រលង បានចុះពិនិត្យ និងទប់ស្កាត់ ការកាប់ទន្រ្ទាន ដីព្រៃកោងកាង ជាលទ្ធផល ក្រុមការងារបានកាប់បំផ្លាញកូនដូងចំនួន ៣០ដើម លើផ្ឋៃដីកាប់ទន្រ្ទានទំហំ ២៣.១៣៣ ម៉ែត្រការ៉េ ស្ថិតនៅចំណុចសហគមន៍នេសាទជ្រលងស្ថិតនៅភូមិកំពង់ស្មាច់តូច ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។