ចេញផ្សាយ ០៩ កញ្ញា ២០២១
84
ថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញ បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសស្តីពីការ កែច្នៃត្រីប្រឡាក់ដល់សមាជិកបណ្តុំអាជីវកម្មត្រីប្រឡាក់ នៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងបច្ចេកទេសកែច្នៃបង្គាក្រៀម ដល់សមាជិកបណ្តុំអាជីវកម្មកែច្នៃបង្គាក្រៀមនៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានការចូលរួមពីភ្នាក់ងារផ្សព្វផ្សាយឃុំ និងសមាជិកបណ្តុំអាជីវកម្មកែច្នៃត្រីប្រឡាក់ និងបង្គារក្រៀម។