ចេញផ្សាយ ០៧ កញ្ញា ២០២១
77
ថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១
លោកស្រី ហែម ផល្លា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រី បានចុះព្យាបាលជំងឺដុំពកលើស្បែកគោរបស់កសិករ នៅភូមិ ៦ សង្កាត់៤ ក្រុងព្រះសីហនុ បានចំនួន ០២ក្បាល ក្នុងចំណោមគោចំនួន ០៣ក្បាល ហើយបានធ្វើការណែនាំម្ចាស់សត្វឲ្យបំបែកសត្វឈឺចេញពីសត្វជា សំលាប់មេរោគកន្លែងទ្រុងសត្វ លាងសត្វនឹងសាប៊ូ១ថ្ងៃ២ដង ហើយបំពក់ភ្នក់ ឬដុតធូបមូស កុំឲ្យ រុយ មូស ដង្កែ របោម រោមឬខាំសត្វ ។ ចំណែកឯគោ ៥ក្បាលដែលបានកើតជំងឺដុំពកស្បែកកាលពីថ្ងៃទី២៤ និងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ នៅភូមិ៥ សង្កាត់់ ៤ (២ម្ចាស់) បានព្យាបាលជាសះស្បើយឡើងវិញហើយ។