ចេញផ្សាយ ០១ កញ្ញា ២០២១
76
ថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១
លោក អ៊ុក ពុទ្ធា នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់សីលា បាន ជាមួយនឹងក្រុមការងារមកពីក្រសួងបរិស្ថាន បានចូលរួមចុះពិនិត្យទីតាំងជាក់ស្ដែង និងប្រជុំពិភាក្សាជាមួយអាជ្ញាធរភូមិ ឃុំពាក់ព័ន្ធលើគម្រោងស្នើសុំធ្វើកិច្ចសន្យាការពារបរិស្ថានសម្រាប់គម្រោងធ្វើអាជីវកម្មអាចម៍ដីរបស់ក្រុមហ៊ុនកំពង់សីលា ស្តេសល អ៊ីឃើណមិកហ្សូន ឯ.ក លើផ្ទៃដីទំហំ ៩.៩៦ហិកតា ដែលមានទីតាំងនៅជាប់នឹងជើងភ្នំបាក់កង ស្ថិតក្នុងភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។