ចេញផ្សាយ ២៧ សីហា ២០២១
85
ថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១
លោក ញ៉ែម វណ្ណា មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់សោម បានសហការណ៍ជាមួយ មន្រ្តីខណ្ឌរដ្ឋបាលជលផលកោះកុង ដោយមានការចូលរួម និងឧបត្ថម្ភគាំទ្រពីអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិប្រចាំកម្ពុជា បានចុះប្រមូលព័ត៌មានស្ថានភាពសហគមន៍ និងបោះស្លាក់ប៉ាន់ណូផ្សព្វផ្សាយការអភិរក្សអណ្តើកសមុទ្រតំបន់ឆ្នេរប្រទេសកម្ពុជា ចំនួន៧ស្លាក់ នៅទីតាំងទីប្រជុំជនភូមិនេសាទ ក្នុងមូលដ្ឋានស្រុកស្រែអំបិល និង ស្រុកបូទុមសាគរ ខេត្តកោះកុង ក្នុងគោលបំណង បញ្ជ្រាបការយល់ដឹងដល់ប្រជានេសាទ ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ចូលរួមអភិរក្សអណ្តើកសមុទ្រកម្ពុជាយើង។សកម្មភាពនេះមានការអញ្ជើញចូលរួមផងដែរពីសហគមន៍នេសាទ អាជ្ញាធរភូមិ អាជ្ញាធរឃុំ ប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន ដោយស្មារតីទទួលនិងកិច្ចសហការល្អ។