ចេញផ្សាយ ២៧ សីហា ២០២១
82
ថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១
លោកស្រី ហែម ផល្លា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រីជំនាញ ចុះព្យាបាលគោផ្សព្វផ្សាយ និងណែនាំប្រជាកសិករចំនួន០៤ គ្រួសារដែលចិញ្ចឹមគោ ក្របីនៅភូមិ៥ សង្កាត់៤ អំពីវិធានការ ការពា និងថែទាំជំងឺដុំពកលើស្បែក គោ ក្របី ជាលទ្ធផលបានព្យាលបាលគោចំនួន ២ក្បាល មកដល់ពីចំនួន ៥ក្បាល និងបណដោយណែនាំ÷
-ត្រូវទិញសត្វពីប្រភពគ្មានជំងឺ
-ទិញសត្វថ្មីចូលមកត្រូវធ្វើចត្តាឡីស័ក ២៨ថ្ងៃ
-ការពារសត្វ មូស រុយ ដង្កែ របោម ដោយប្រើប្រាស់ថ្នាំសំលាប់ត្រូវបណ្តេញ ឬឧបករចាប់បំផ្លាញ។
-សម្អាតកន្លែងចិញ្ចឹមសត្វឱ្យទៀងទាត់ មានពន្លឺចេញ ចូលគ្រប់គ្រាន់។
-ត្រូវតាមដានសត្វជាប្រចាំ បើមានជំងឺនេះកើតមានឡើងសូមរាយការណ៍ជាបន្ទាន់មកមន្ត្រីបសុពេទ្យ។
-ត្រូវតែចាក់វ៉ាក់សាំងការពារជំងឺ