មាតិកា
ការចុះអន្តរាគមន៍លើសត្វមមាចត្នោត
ចេញ​ផ្សាយ ១៨ សីហា ២០២១
111
ថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក អាត ផល្លី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ដឹកនាំមន្ត្រី តំណាងលោកប្រធានមន្ទីរកសិកម្មខេត្ត ចុះអន្តរាគមន៍ លើសត្វមមាចត្នោត ជំងឺអុតត្នោត និងផ្តល់ថ្នាំកសិកម្ម រួមទាំងបច្ចេកទេសប្រើប្រាស់ ដើម្បីកំចាត់ការបំផ្លាញដំណាំស្រូវ របស់កសិករ នៅភូមិវាលមាស ឃុំវាលរេញ និងភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ចំពោះដំណាំស្រូវដែលបានធ្វើការព្យាបាលរួចឃើញថាចាប់ផ្តើមដុះពន្លក់ថ្មី ឬសរលួយក៏ចាប់ផ្តើមលូតលាស់ថ្មីល្អឡើងវិញ និងមិនមានសត្វមមាចបំផ្លាញទៀតទេ។ តាមរយៈលោកប្រធានមន្ទីរ បានផ្សព្វផ្សាយដល់កសិករ ចុះតាមដានពីដំណាំស្រូវរបស់ពួកគាត់ និងរាយការណ៍ទៅអាជ្ញាធរ ដើម្បីងាយស្រួលចាត់មន្ត្រីជំនាញចុះអន្តរាគមន៍ និងសង្គ្រោះដំណាំស្រូវរបស់ពួកគាត់ឱ្យបានទាន់ពេលវេលា។
ចំនួនអ្នកចូលទស្សនា
Flag Counter