ចេញផ្សាយ ១៧ សីហា ២០២១
102
ថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារប្រចាំខែកញ្ញា តាមប្រព័ន្ធវីដេអូខនហ្វើរើន Google Meet ក្រោមរបៀបវារៈ បញ្ហាប្រឈម និងដំណោះស្រាយ របស់ ខណ្ឌ និងការិយាល័យនីមួយៗ ដោយមានការចូលរួមពីលោក អនុប្រធានមន្ទីរ លោកនាយខណ្ឌ លោកនាយរងខណ្ឌ នាយផ្នែក និងលោក លោកស្រីប្រធានការិយាល័យ និងក្រុមការងារកម្មវិធី Aspire ក្រោមឱវាទមន្ទីរទាំងអស់។