មាតិកា
ការចុះអន្តរាគមន៍លើសត្វមមាចត្នោត
ចេញ​ផ្សាយ ១៥ សីហា ២០២១
75
ថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់  និងនេសាទ ខេត្តព្រះសីហនុ និងលោក អាត ផល្លី ប្រធានការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម បានចុះអន្តរាគមន៍លើសត្វមមាចត្នោតដែលបានស៊ីបំផ្លាញដំណាំស្រូវរបស់កសិករ នៅឃុំវាលរេញ ឃុំជើងគោ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផល បានពិនិត្យ និងប្រគល់ថ្នាំ រួមទាំងធ្វើការណែនាំពីរបៀបប្រើប្រាស់តាមបច្ចេកទេស កំចាត់សត្វមមាចត្នោតឱ្យមានប្រសិទ្ធភាព។ លើសពីនេះមន្ទីរកសិកខេត្ត បានផ្សព្វផ្សព្វដល់បណ្តាអាជ្ញាធរឃុំ បន្តរាយការណ៍ភ្លាមៗ ដើម្បីមន្ទីរចុះអនុវត្តបានទាន់ពេលវេលា។
ចំនួនអ្នកចូលទស្សនា
Flag Counter