ចេញផ្សាយ ១២ សីហា ២០២១
68
ថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញកសិកម្ម ចុះអន្តរាគមន៍លើសត្វមមាចត្នោតដែលបានស៊ីបំផ្លាញដំណាំស្រូវរបស់កសិករ នៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជាលទ្ធផល ក្រុមការងារ បានប្រគល់ថ្នាំ និងធ្វើការណែនាំពីរបៀបប្រើប្រាស់ទៅតាមបទដ្ឋាន។ ក្រោយពេលប្រើប្រាស់ថ្នាំនៅតំបន់មួយចំនួនរួចមក ឃើញថាមិនមានសត្វមមាចត្នោតស៊ីបំផ្លាញ់ទៀតទេ។
បន្ថែមពីនេះមន្ទីរកសិកខេត្ត បានផ្សព្វផ្សព្វដល់អាជ្ញាធរ បន្តរាយការណ៍ភ្លាមៗ ដើម្បីមន្ទីរធ្វើការអន្តរាគមន៍បានទាន់ពេលវេលា។