មាតិកា
ការចុះត្រួតពិនិត្យមើលការចិញ្ចឹមកង្កែបរបស់កសិករនៃបណ្តុំអាជីវកម្មចិញ្ចឹមកង្កែប
ចេញ​ផ្សាយ ១២ សីហា ២០២១
74
ថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់  និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំ​មន្រ្តី​ និងភ្នាក់ងារផ្សព្វផ្សាយឃុំអូរឧកញ៉ាហេង និងឃុំព្រៃនប់ ចុះត្រួតពិនិត្យមើលការចិញ្ចឹមកង្កែបរបស់កសិករនៃបណ្តុំអាជីវកម្មចិញ្ចឹមកង្កែប នៅឃុំអូរឧកញ៉ាហេង និងព្រៃនប់ ជជាលទ្ធផលឃើញថា ការចិញ្ចឹមកង្កែបរបស់កសិករមានការលូតលាស់ និងថែទាំបានល្អ មិនមានជំងឺទេ។ បញ្ជាក់ដែរថា ក្នុងបណ្តុំអាជីវកម្មចិញ្ចឹមកង្កែប ក្នុងឃុំអូរឧកញ៉ាហេង និងព្រៃនប់មានចំនួន ៥០គ្រួសារ។
ចំនួនអ្នកចូលទស្សនា
Flag Counter