មាតិកា
កិច្ចប្រជុំពាក់ព័ន្ធសម្បទានដីសេដ្ឋកិច្ច
ចេញ​ផ្សាយ ១២ សីហា ២០២១
78
ថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានចូលរួម÷ -ចុះពិនិត្យផ្ទៀងផ្ទាត់ព្រំប្រទល់ដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន ខេមាក្រា បានចំនួន២ទីតាំង។ -ចុះពិនិត្យការបោះបង្គោលព្រំដីរំលោភចូលដីរបស់ក្រុមហ៊ុនអៀងគ្រុប (តំបន់ពេជ្រនិក) ជួលពីរដ្ឋ។ -ប្រជុំផ្ទៀងផ្ទាត់ទីតាំងដី ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងលោក គង់ វិតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ នៅអគារអធិការដ្ឋានរដ្ឋបាលព្រៃឈើឈូងសមុទ្រ ក្នុងឃុំកំពង់ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ដោយមានការអញ្ជើញចូលរួមមាន ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរភូមិ ឃុំ ស្រុក និងតំណាងក្រុមហ៊ុន។
ចំនួនអ្នកចូលទស្សនា
Flag Counter