មាតិកា
ការចុះពិនិត្យ និងតាមដានការងាររបស់អ្នកផ្តល់សេវាជួលអ្នកខាងក្រៅ(Contracting​ Out) នៃកម្មវិធីASPIRE
ចេញ​ផ្សាយ ១២ សីហា ២០២១
81
ថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ដឹកនាំសហការី និងក្រុមការងារទីប្រឹក្សាកម្មវិធី Aspire បានដឹកនាំ​មន្រ្តី​ជំនាញ​ និងភ្នាក់ងារផ្សព្វផ្សាយឃុំអូរឧកញ៉ាហេង កំពង់សីលា និងអូរបាក់រទេះ អមដំណើរលោក គង់ វិតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ចុះពិនិត្យ និងតាមដានការងាររបស់អ្នកផ្តល់សេវាជួលអ្នកខាងក្រៅ(Contracting​ Out) នៃកម្មវិធីASPIRE ដែលអនុវត្តដោយកសិដ្ឋានព្រែកស្វាយ ក្នុងពិធីគាំទ្រទុនសហវិនិយោគដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមកង្កែប ជូនកសិករនៅឃុំអូរឧកញ៉ាហេង និងឃុំព្រៃនប់ ស្រុកព្រៃនប់ ឃុំកំពង់សីលា និងឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ។ ពិធីនេះមានការអញ្ជើញចូលរួមពីអាជ្ញាធរភូមិ ឃុំ និងស្រុក រួមទាំងសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមកង្កែបទាំង ៨៨គ្រួសារ ក្នុងនោះឃុំអូរឧកញ៉ាហេង និងឃុំព្រៃនប់ ក្នុងស្រុកព្រៃនប់មានចំនួន ៤៩គ្រួសារ និងឃុំកំពង់សីលា រួមទាំងឃុំអូរបាក់រទេះមានចំនួន ៣៩គ្រួសារ ដោយកសិករម្នាក់ៗក្នុងមួយគ្រួសារទទួលបានកូនកង្កែបចំនួន ២៥០កូន។ សូមបញ្ជាក់ កាលពីថ្ងៃទី០២ ខែសីហា មន្ទីរបានផ្តល់ តង់ចិញ្ចឹមកង្កែបទំហំ ៤ម×៥ម ចំនួន១ ដល់គ្រួសារនីមួយមុន សម្រាប់ តម្លើង និងកម្ចាត់មេរោគមុន ដាក់កង្កែប។
ចំនួនអ្នកចូលទស្សនា
Flag Counter