ចេញផ្សាយ ១០ សីហា ២០២១
74
ថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១
ក្រោយពីទទួលដំណឹងពីលោកមេឃុំវាលរេញនៅល្ងាចថ្ងៃទី០៨ ខែសីហា ថាមមាចត្នោតបំផ្លាញស្រូវរបស់កសិករនៅឃុំវាលរេញ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំមន្ត្រីបច្ចេកទេស និងអាជ្ញាធរឃុំ ចុះអន្តរាគមន៍ផ្តល់ថ្នាំមមាចត្នោតជូនកសិករ និងអាជ្ញាធរឃុំ។
ក្នុងទៅឱកាសនោះដែរ ក្រុមការងារមន្ទីរបានធ្វើការណែនាំដល់កសិករ និងអាជ្ញាធរឃុំអោយតាមដាន និងថែរក្សាស្រូវរបស់គាត់អោយបានហ្មត់ចត់ ព្រមទាំងផ្សព្វផ្សាយដល់កសិករផ្សេងទៀតជួយរាយការណ៍បន្ទាន់មកមន្ទីរនៅពេលដែលដំណាំស្រូវរបស់ពួកគាត់ជួបបញ្ហា។