មាតិកា
ការចុះពិនិត្យ ការលួចកាប់ទន្ទ្រានព្រៃកោងកាង នៅក្នុងភូមិសាស្រ្តភូមិកំពង់ស្មាច់តូច
ចេញ​ផ្សាយ ១០ សីហា ២០២១
96
ថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ក្រុមការងារខណ្ឌរដ្ឋបាលជលផល សហការណ៍ជាមួយ លោកមេឃុំ និងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទឹកល្អក់ បានចុះពិនិត្យ ការលួចកាប់ទន្ទ្រានព្រៃកោងកាង នៅក្នុងភូមិសាស្រ្តភូមិកំពង់ស្មាច់តូច ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ(ដែលជនសង្ស័យគេចខ្លួន)។ ជាលទ្ធផល៖ ១/នៅចំណុច ជាប់ផ្លូវរថភ្លើងទំហំទទឹង ៥០ម× ៣០០ម(កាប់ថ្មី)។ ២/នៅចំណុចម្តុំកន្លែងចិញ្ចឹមក្តាមថ្ម ទំហំ ប្រមាណ២ហិកតា (កាប់ប្រហែលជាង៣ខែមុន)។ ៣/ខៅចំណុចកន្លែងចិញ្ចឹមក្តាមថ្ម ទំហំប្រមាណ ១០ ហិកតា(កាប់ត្រាយព្រៃស្តើងៗដែលកាប់ពីមុនមក)។ ករណីនេះក្រុមការងារនឹងស្រាវជ្រាវរកជនល្មើស។
ចំនួនអ្នកចូលទស្សនា
Flag Counter