ចេញផ្សាយ ០៦ សីហា ២០២១
83
ថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញព្រៃឈើ សហការជាមួយក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការដឹកនាំដោយលោក សួន សុវណ្ណ អនុប្រធានរដ្ឋបាលព្រៃឈើ និងក្រុមការងារខេត្ត ចុះផ្ទៀងផ្ទាត់ចំណុចព្រំដី តាមសំណើរបស់ដី នៅចំណុចភ្នំបាក់កង ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។