ចេញផ្សាយ ០៤ សីហា ២០២១
67
ថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ចេង សំណាង ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីAspireខេត្ត ដឹកនាំក្រុមការងារទីប្រឹក្សាកម្មវិធីAspire ចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យឡើងវិញនូវផែនការសកម្មភាព និងថវិកាឆ្នាំ២០២១ នៃកម្មវិធី ASPIRE ក្រោមអធិបតីភាព ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគ្រប់គ្រងកម្មវិធីAspire តាមរយៈប្រព័ន្ធបញ្ចូនរូបភាព និងសំឡេង (Video Conference-Zoom) ដោយមានការចូលរួមពីមន្ទីរអង្គភាពទាំង ២៥រាជធានីខេត្ត