ចេញផ្សាយ ០៤ សីហា ២០២១
77
ថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១
បន្ទាប់ពីទទួលបានរោងបន្លែសុវត្ថិភាពពី
កម្មវិធីAspire តាមរយៈមន្ទីរកសិកម្មខេត្តព្រះសីហនុ កសិក ទី រ៉ាន រស់នៅភូមិព្រែកផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានទទួលផលបន្លែយ៉ាងល្អប្រសើរ ដោយសារការដាំបន្លែតាមលក្ខណៈបច្ចេកទេស ស្របតាមបច្ចេកទេសកសិកម្ម ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ក្នុងនោះស្ពៃក្រញ៉ាញ់ ប្រមូលផលបានចំនួន ៧០គីឡូក្រាម ក្នុងមួយរង លក់ក្នុងតម្លៃ ៥ ០០០រៀល និងស្ពៃចង្កិះ បានចំនួន ៦៥គីឡូក្រាម ក្នុងមួយរង លក់ក្នុងតម្លៃ ៤ ០០០រៀល។