មាតិកា
ការចុះពិនិត្យមើលការចិញ្ចឹមត្រីអណ្តែង របស់កសិករ ណប់ ម៉េង រស់នៅភូមិត្រពាំងស្អុយ២
ចេញ​ផ្សាយ ២៩ កក្កដា ២០២១
116
ថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញ និងក្រុមការងារកម្មវិធី Aspire រួមទាំងភ្នាក់ងារផ្សព្វផ្សាយឃុំអណ្តូងថ្ម ចុះពិនិត្យមើលការចិញ្ចឹមត្រីអណ្តែង របស់កសិករ ណប់ ម៉េង រស់នៅភូមិត្រពាំងស្អុយ២ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ឃើញថាការចិញ្ចឹមរបស់គាត់ទទួលបានលទ្ធផលល្អ ត្រីមានការធំធាត់ល្អ សុខភាពល្អ ក្នុងនោះគាត់បានចាប់ផ្តើមប្រមូលផលត្រីរបស់គាត់បានចំនួន ១៥គីឡូក្រាម លក់រាយក្នុងតម្លៃ១០ ០០០រៀល និងឈ្មួញមកទិញដល់កន្លែងក្នុងតម្លៃ ៨ ០០០រៀល។ កសិកររូបនេះសប្បាយចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្មវិធីAspire តាមរយៈមន្ទីរកសិកម្មខេត្ត ដែលបានជួយគាំទ្រ ក្នុងការងារកសិកម្មរបស់គាត់ រហូតបានចេញជាលទ្ធផល។
ចំនួនអ្នកចូលទស្សនា
Flag Counter