មាតិកា
ការចុះពិនិត្យការដាំដុះដំណាំបន្លែក្នុងរោងសុវត្ថិភាព នៅឃុំសំរុង ស្រុកព្រៃនប់
ចេញ​ផ្សាយ ២៩ កក្កដា ២០២១
66
ថ្ងៃពុធ ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ មន្រ្តីកម្មវីធីAspire និងភ្នាក់ងារផ្សព្វផ្សាយឃុំសំរុងសូមរាយការណ៍ជូនលោកប្រធានមន្ទីរ បានចុះពិនិត្យការដាំដុះដំណាំបន្លែក្នុងរោងសុវត្ថិភាព នៅឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផល ឃើញថា÷ ១.កសិករ នួន ធីវ រស់នៅភូមិសំរុងក្រោម ដាំបានស្ពៃខៀវ ស្ពៃក្រញាញ់ និងផ្ទីស លើផ្ទៃដី ១៩២ម៉ែត្រ ដោយក្នុងមួយម៉ែត្រការ៉េ ទទួលបានផល ៣.៥គីឡូក្រាម លក់តម្លៃ ៤ ០០០រៀល ក្នុងមួយគីឡូក្រាម។ ២.កសិករ ហង្ស ចាន់ធា នៅភូមិសំរុងកណ្ដាល លើផ្ទៃដីទំហំ ១៩២ម៉ែត្រ ប្រមូលផលស្ពៃក្រញ៉ាញ់ ៥គីឡូក្រាម ក្នុងមួយម៉ែត្រការ៉េ លក់ក្នុងតម្លៃ ៤ ០០០រៀល ក្នុងមួយគីឡូក្រាម។ ៣.កសិករ ស៊ឹម វណ្ណារ៉េត ភូមិសំរុងកណ្ដាល ដាំស្ពៃខៀវនិងស្ពៃក្រញាញ់ ទទួលបានផល ៤គីឡូក្រាម ក្នុងមួយម៉ែត្រការ៉េ លក់ក្នុងតម្លៃ ៤ ០០០រៀល ក្នុងមួយគីឡូក្រាម។
ចំនួនអ្នកចូលទស្សនា
Flag Counter