ចេញផ្សាយ ២៣ កក្កដា ២០២១
90
ថ្ងៃសុក្រ ១៤កេីត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១
លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ ដឹកនាំមន្ត្រីជំនាញ រៀបចំធ្វើពិធីពលកម្មដាំដើមឈើ ជំនួសឱ្យការធ្វើរុក្ខទិវា នៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី លោក ប្រាក់ សុវណ្ណ អភិបាលរង នៃគណៈអភិបាលស្រុកកំពង់សី លា សមាជិកក្រុមប្រឹក្សាឃុំកំពង់សីលា នាយអធិការដ្ឋានរដ្ឋបាលព្រៃឈើឈូងសមុទ្រ និងប្រជាសហគមន៍ព្រៃឈើ អ្នកតាថ្មព្រង់ សរុបប្រមាណ ៧០នាក់។ ដោយដាំលើផ្ទៃដី ០២ហិកតា ជាប្រភេទឈើ ពពេល និងក្រញូង សរុប ៣២០០ ដើម។