មាតិកា
ចុះពិនិត្យ និងតាមដានការងាររបស់អ្នកផ្តល់សេវាជួលអ្នកខាងក្រៅ(Contracting​ Out) នៃកម្មវិធីASPIRE
ចេញ​ផ្សាយ ២៣ កក្កដា ២០២១
67
ថ្ងៃសុក្រ ១៤កេីត​ ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១​ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក ចេង សំណាង ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី Aspire បានដឹកនាំ​មន្រ្តី​ជំនាញ​ និងភ្នាក់ងារផ្សព្វផ្សាយឃុំសំរុង និងអណ្តូងថ្ម ចុះពិនិត្យ និងតាមដានការងាររបស់អ្នកផ្តល់សេវាជួលអ្នកខាងក្រៅ(Contracting​ Out) នៃកម្មវិធីASPIRE ដែលអនុវត្តដោយកសិដ្ឋានព្រែកស្វាយ ក្នុងពិធីគាំទ្រទុនសហវិនិយោគដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រីអណ្តែង ជូនកសិករក្នុងបណ្តុំអាជីវកម្មចិញ្ចឹមត្រីអណ្តែង នៅឃុំសំរុង និងឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកស្រី ម៉ម សាមុត អភិបាលរងស្រុក នៃគណៈអភិបាលស្រុកព្រៃនប់ និងអាជ្ញាធរភូមិ ឃុំ រួមទាំងសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រីអណ្តែងទាំង ៥០គ្រួសារ ក្នុងនោះឃុំសំរុងមាន ៣០គ្រួសារ និងឃុំអណ្ដូងថ្មចំនួន ២០គ្រួសារ ដែលកសិករម្នាក់ៗក្នុងមួយគ្រួសារទទួលបាន÷ -តង់ចិញ្ចឹមត្រីទំហំ ៤ម×៥ម ចំនួន១។ -កូនត្រីអណ្តែងចំនូន ៣០០កូន។
ចំនួនអ្នកចូលទស្សនា
Flag Counter