ចេញផ្សាយ ២១ កក្កដា ២០២១
83
ថ្ងៃពុធ ១២កេីត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញ និងភ្នាក់ងារផ្សព្វផ្សាយឃុំសំរុង អណ្តូងថ្ម ព្រៃនប់ អូរឧកញ៉ាហេង អូរបាក់រទេះ និងកំពង់សីលា ចុះពិនិត្យ និងតាមដានការងាររបស់អ្នកផ្តល់សេវាជួលអ្នកខាងក្រៅ(Contracting Out) នៃកម្មវិធីASPIRE ក្នុង
វគ្គបណ្តុះបណ្តាលបច្ចេកទេស និងការធ្វើបង្ហាញពីការចិញ្ចឹមត្រីអណ្តែង និងកង្កែប ជូនកសិករក្នុងបណ្តុំអាជីវកម្មចិញ្ចឹមត្រី និងកង្កែប នៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ និងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ។ បញ្ជាក់ផងដែរមន្ទីរកសិកម្មខេត្តបានជួល អ្នកផ្តល់សេវាខាងក្រៅ(Contracting Out) មាន ៣បណ្តុំ ក្នុងនោះបណ្តុំអាជីវកម្មចិញ្ចឹមកង្កែបមាន ២បណ្តុំ ស្មើនឹង ៩០គ្រួសារ និងបណ្តុំចិញ្ចឹមត្រីមាន ១បណ្តុំ ស្មើនឹង ៥០គ្រួសារ មានសមាជិកសរុបចំនួន ១៤០គ្រួសារ។