ចេញផ្សាយ ២០ កក្កដា ២០២១
139
ថ្ងៃអង្គារ ១១កេីត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១
មន្ត្រីជំនាញបសុពេទ្យ និងភ្នាក់ងារផ្សព្វផ្សាយឃុំជើងគោ បានចុះជួបកសិករចិញ្ចឹមមាន់ និងទាកាប៉ា តាមបែបលក្ខណៈគ្រួសារ រស់នៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលឃើញថា កសិករចិញ្ចឹមមាន់ចំនួន ៥០ក្បាល និងទាកាប៉ាចំនួន ៣៥ក្បាល ដោយប្រើប្រាស់ចំណីស្រូវ អង្ករ កន្ទក់ ផ្តល់ជាចំណីដល់សត្វរបស់គាត់ជារៀងរាល់ថ្ងៃ បន្ថែមលើសការចិញ្ចឹមរបស់គាត់មន្ត្រីជំនាញបានផ្តល់យោបល់មួយចំនួន ដោយប្រើកំដៅដល់សត្វតាមតំណាកកាលនៃអាយុរបស់សត្វ និងប្រើប្រាស់ថ្នាំ ដូចវីតាមីន និងថ្នាំព្យាលក្នុងទឹក និងចំណី ដើម្បីព្យាបាល និងបង្កើនភាពធន់ដល់សត្វក្នុងការប្រឆាំងនឹងជំងឺផ្សេងៗ។