ចេញផ្សាយ ២០ កក្កដា ២០២១
85
ថ្ងៃចន្ទ ១០កេីត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ តត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ដឹកនាំសហការី និងខណ្ឌរដ្ឋបាលជលផលកំពង់សោម បានរៀបចំពិធីព្រលែងកូនត្រីពូជចូលក្នុងសហគមន៍ព្រៃនប់២ ក្នុងអត្ថន័យទិវាមច្ឆជាតិ ដោយមានចូលរួមពីមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ ក្នុងពិធីនេះបានធ្វើការព្រលែងកូនត្រីពូជ(ឆ្ពង់) ចំនួន ៧០០០ក្បាល ដល់សហគមន៍នេសាទព្រៃនប់២ ដែលស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីជួយជាមុខរបរបន្ថែមដល់កសិករក្នុងសហគមន៍នៅរដូវកាលកូវីដនេះ។