ចេញផ្សាយ ២០ កក្កដា ២០២១
68
ថ្ងៃចន្ទ ១០កេីត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ តត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញ ចុះត្រួតពិនិត្យ និងតាមដានសកម្មភាពការងាររបស់អ្នកផ្តល់សេវាជួលអ្នកខាងក្រៅ(Contracting Out) នៃកម្មវិធីASPIRE ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានផ្តល់ជូនសម្ភារៈ និងកូនកង្កែប ដល់កសិករចិញ្ចឹមកង្កែបគំរូចំនួន ២គ្រួសារ ឈ្មោះ នន់ ចន្ថា ភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង និងកសិករ ញ៉ាញ់ ផឹង ភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា រួមទាំងកសិករចិញ្ចឹមត្រីគំរូ ឈ្មោះ ណុប ម៉េង ភូមិត្រពាំងស្អុយ២ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលកសិករគំរូទាំង ៣គ្រួសារ ទទួលបាន÷
-ទុយោទឹក មុខកាត់៤០សម ប្រវែង៤ម
-វ៉ាន ចំនួន១+កែង ចំនួន១
-កាវបិទទុយោទឹក ចំនួន ១កំប៉ុង
-កៅស៊ូប្លាស្ទិក ប្រវែង ប៤×ទ២
-កៅស៊ូតង់ ប្រវែងប៤×ទ២ ជម្រៅ០,៥ម
-ស្បៃម៉ុង ប្រវែង ប១៣×ទ៧,៥ម
-ស្បៃម្លប់ ប្រវែង ប៤×ទ៥ម
-កូនត្រីអអណ្តែង ៤០០កូន
-កូនកង្កែប ៤០០កូន