មាតិកា
ការចុះពិនិត្យមើលត្រីផ្សោត ១ក្បាល ដែលបានងាប់អណ្តែតមកទើឆ្នេរពយជំទាវម៉ៅ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ១៩ កក្កដា ២០២១
82
ថ្ងៃចន្ទ ១០កេីត​ ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ តត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១​ យប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មន្រ្តីជំនាញជលផល បានចុះពិនិត្យមើលត្រីផ្សោត ១ក្បាល ដែលបានងាប់អណ្តែតមកទើឆ្នេរពយជំទាវម៉ៅ ខេត្តព្រះសីហនុ។ តាមការពិនិត្យរបស់មន្រ្តីជំនាញ ត្រីផ្សោតនេះមានទង្ងន់ ប្រហែល៩០គក្រ ប្រវែងបណ្តោយ២,២៤ម ទទឹង០,៦០ម ជាប្រភេទ ផ្សោតឃ្លៀច(Indo-Pacific humpoback dolphin)ឈ្មោល។ ផ្សោតប្រភេទនេះ មាននៅតំបន់កោះព្រិង ឆ្នេរខែម មុខរាម នៅប្រជុំកោះរ៉ុង ជាប្រភេទសត្វកម្រដែលត្រូវការពារដោយអនុត្រឹក្យលេខ១២៣ អ.ន.ក្រ ។ តាមការសន្និដ្ឋាន ត្រីផ្សោតឃ្នៀចនេះ បានងាប់ដោយសារជាប់ឧបករណ៍នេសាទ(មង)។
ចំនួនអ្នកចូលទស្សនា
Flag Counter