មាតិកា
ការបង្រៀនកសិករគំរូដល់កសិករផ្សេងៗ
ចេញ​ផ្សាយ ១៦ កក្កដា ២០២១
105
ថ្ងៃព្រហស្បតិ៍ ៦កេីត​ ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ តត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១​ ដោយអនុវត្តតាមវិធីសាស្ត្រកសិករបង្រៀនកសិករ(FARMER TO FARMER) របស់កម្មវិធីASPIRE មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានអញ្ជើញកសិករគំរូនៅឃុំសំរុង ដើម្បីបង្វឹកកសិករដាំបន្លែក្នុងផ្ទះសំណាញ់ចំនួន ៤ទីតាំងនៅក្នុងឃុំសាមគ្គី ក្នុងនោះ÷ ១.កសិករ ហង្ស ចាន់ធា រស់នៅភូមិសំរុងកណ្ដាលជួយបង្វឹកដល់កសិករ អ៑ុំ សេងហួត រស់នៅភូមិបឹងរាំង។ ២.កសិករសុឹម វណ្ណរ៉េត រស់ភូមិសំរុងកណ្តាលជួយបង្វឹកដល់កសិករ ថាន់ សុង រស់នៅភូមិព្រែកក្រាញ់។ ៣.កសិករ នួន ធីវ រស់នៅភូមិសំរុងក្រោម ឃុំសំរុង ជួយបង្វឹកដល់កសិករអ៑ុប ម៉ែនរស់នៅភូមិព្រែកក្រាញ់។ ៤.កសិករទាំង ៣រូប ចូលរួមបង្វឹកដល់កសិករ សាយ សុខឿនដាំបន្លែក្នុងផ្ទះសំណាញ់នៅតាអោងធំ។
ចំនួនអ្នកចូលទស្សនា
Flag Counter