ចេញផ្សាយ ៣០ មិថុនា ២០២១
85
ថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១
ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម រួមទាំងការិយាល័យគ្រឿងយន្តកសិកម្ម សហការជាមួយអាជ្ញាធរមូលដ្ឋានឃុំ បានចុះផ្ទៀងផ្ទាត់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា ដោយគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ គឺត្រូវបានបានបញ្ចប់ជាស្ថាពរ÷
១/ស្រុកព្រៃនប់÷
-ការភ្ជួររាស់: អនុវត្តបាន ១៣៩ហិកតា បូកយោងចំនួន ៩៤១៤ហិកតា ស្មើនឹង ៨៤ភាគរយ នៃផែនការប្រចាំឆ្នាំ។
-ព្រោះ: អនុវត្តបាន ១៤៤ហិកតា បូកយោងចំនួន ៩៤១៤ហិកតា ស្មើនឹង ៨៤ភាគរយ នៃផែនការប្រចាំឆ្នាំ។
២/ស្រុកកំពង់សីលា÷
-ការភ្ជួររាស់: អនុវត្តបាន ១២ហិកតា បូកយោងចំនួន ១៧៦០ហិកតា ស្មើនឹង ១០០ភាគរយ នៃផែនការប្រចាំឆ្នាំ។
-ព្រោះ: អនុវត្តបាន ២៧ហិកតា បូកយោងចំនួន ១៧៦០ហិកតា ស្មើនឹង ១០០ភាគរយ នៃផែនការប្រចាំឆ្នាំ។
+សរុបទូទាំងខេត្ត÷
-ការភ្ជួររាស់: អនុវត្តបាន ១៥១ហិកតា បូកយោងចំនួន ១១១៧៤ហិកតា ស្មើនឹង ៨៦ភាគរយ នៃផែនការប្រចាំឆ្នាំ។
-ព្រោះ: អនុវត្តបាន ១៧១ហិកតា បូកយោងចំនួន ១១១៧៤ហិកតា ស្មើនឹង ៨៦ភាគរយ នៃផែនការប្រចាំឆ្នាំ។