មាតិកា
ការចុះស្រង់ទិន្នន័យការបង្ករបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១
ចេញ​ផ្សាយ ២៩ មិថុនា ២០២១
73
ថ្ងៃអង្គារ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម សហការជាមួយការិយាល័យគ្រឿងយន្តកសិកម្ម បានចុះស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១÷ ១/ស្រុកព្រៃនប់÷ -ការភ្ជួររាស់: អនុវត្តបាន ២៥ហិកតា បូកយោងចំនួន ៩២៧៥ហិកតា ស្មើនឹង ៨២.៥២ភាគរយ នៃផែនការប្រចាំឆ្នាំ។ -ព្រោះ: អនុវត្តបាន ៣៣ហិកតា បូកយោងចំនួន ៩២៧០ហិកតា ស្មើនឹង ៨២.៤៧ភាគរយ នៃផែនការប្រចាំឆ្នាំ។ ២/ស្រុកកំពង់សីលា÷ -ការភ្ជួររាស់: អនុវត្តបាន ៧០ហិកតា បូកយោងចំនួន ១៧៤៨ហិកតា ស្មើនឹង ៩៩.៣២ភាគរយ នៃផែនការប្រចាំឆ្នាំ។ -ព្រោះ: អនុវត្តបាន ៦០ហិកតា បូកយោងចំនួន ១៧៣៣ហិកតា ស្មើនឹង ៩៨.៤៧ភាគរយ នៃផែនការប្រចាំឆ្នាំ។ +សរុបទូទាំងខេត្ត÷ -ការភ្ជួររាស់: អនុវត្តបាន ៩៥ហិកតា បូកយោងចំនួន ១១០២៣ហិកតា ស្មើនឹង ៨៤.៧៩ភាគរយ នៃផែនការប្រចាំឆ្នាំ។ -ព្រោះ: អនុវត្តបាន ៩៣ហិកតា បូកយោងចំនួន ១១០០៣ហិកតា ស្មើនឹង ៨៤.៦៤ភាគរយ នៃផែនការប្រចាំឆ្នាំ។
ចំនួនអ្នកចូលទស្សនា
Flag Counter