មាតិកា
ការចុះទប់ស្កាត់ករណីហ៊ុមព័ទ្ធកាន់កាប់ដីព្រៃកោងកាង ស្ថិតនៅចំណុចឆ្នេរតាបារាំងភូមិឫទ្ធី២ ឃុំកែវផុស
ចេញ​ផ្សាយ ២៩ មិថុនា ២០២១
93
ថ្ងៃអង្គារ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ លោក ឯម ភា នាយរងខណ្ឌរដ្ឋបាលជលផលំពង់សោមទទួលបន្ទុកក្តាប់រួម បានដឹកនាំក្រុមអធិការកិច្ចខណ្ឌ សហការជាមួយសមាជិកក្រុមប្រឹក្សាឃុំកែវផុស និងនគរបាលប៉ុស្តិ៍ឃុំកែវផុស ចុះទប់ស្កាត់ករណីហ៊ុមព័ទ្ធកាន់កាប់ដីព្រៃកោងកាង ស្ថិតនៅចំណុចឆ្នេរតាបារាំងភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជាលទ្ធផល ក្រុមការងារបានបំផ្លាញចោលនូវបង្គោលរបងធ្វើពីបេតុងចំនួន ១២០បង្គោល។
ចំនួនអ្នកចូលទស្សនា
Flag Counter