ចេញផ្សាយ ២៩ មិថុនា ២០២១
84
ថ្ងៃអង្គារ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក ចេង សំណាង ប្រធានក្រុមប្រឹក្សាកម្មវិធី Aspire បានដឹកនាំមន្ត្រីចំនួន ១រូប ចុះតាមដានការធ្វើបង្គាក្រៀមរបស់ប្រធានបណ្តុំអាជីវកម្មបង្គាក្រៀម នៅភូមិអំពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផល តាមការឡើងរបស់គាត់ថា ក្នុងរដូវនេះ គាត់អាចប្រមូលទិញបង្គាស្រស់ បានពី ៧០០គីឡូក្រាមទៅ ១តោន ក្នុងតម្លៃពី ៨ ០០០រៀល ទៅ១៥ ០០០រៀល ទៅតាមប្រភេទនៃបង្គា ដោយអាចធ្វើបង្គាក្រៀមពី ៧០គីឡូក្រាម ទៅ ១០០គីឡូក្រាមក្នុងរយៈពេលពី មួយថ្ងៃទៅពីរថ្ងៃ ដោយលក់ក្នុងតម្លៃទៅពី ៥០ ០០០រៀល ទៅ ៨០ ០០០រៀល ក្នុងមួយគីឡូក្រាម តែក្នុងកំឡុងនៃជំងឺកូវិដ-១៩នេះ គាត់ក៏ពិបាកលក់បង្គារបស់គាត់ផងដែរ ដោយចំណាយពេលពី ២ទៅ៣ថ្ងៃទើបលក់អស់បង្គាដែលធ្វើក្រៀមហើយ។