ចេញផ្សាយ ២៨ មិថុនា ២០២១
85
ថ្ងៃចន្ទ ៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១
លោក កែវ ចំរើន នាយរងផ្នែករដ្ឋបាលជលផលព្រៃនប់ និងលោកស្រី ងិន ដាលីន មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តនីតិវិធីគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាលរបស់កម្មវិធី CAPFISH-Capture ដល់មន្រ្តីអធិការដ្ឋានរដ្ឋបាលជលផល និងមន្រ្តីខណ្ឌរដ្ឋបាលជលផល ក្រោមអធិបតីភាព ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ដោយមានការចូលរួម នាយ នាយរងអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ នាយ នាយរងខណ្ឌ និងមន្រ្តីរដ្ឋបាលជលផលតំបន់ឆ្នេរ មានទីតាំងស្ថិតនៅសាលប្រជុំជាន់ទី២នៃរដ្ឋបាលជលផល។