ចេញផ្សាយ ២៦ មិថុនា ២០២១
83
ថ្ងៃសៅរ៍ ២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១
មន្ត្រីកម្មវិធីAspire និងភ្នាក់ងារផ្សព្វផ្សាយឃុំសំរុង បានចុះពិនិត្យការដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់របស់កសិករ រស់នៅឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផល ឃើញថា÷
១/កសិករ នួន ធីវ នៅភូមិសំរុងក្រោម ដាំ ផ្ទី ស្ពៃខៀវ ស្ពៃក្រញ៉ាញ់ ចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតមកដល់ថ្ងៃទី២៥ គាត់ប្រមូលផលផ្ទីបានចំនួន ៦០គីឡូក្រាម លក់ក្នុងតម្លៃ ៥ ០០០រៀល ស្ពៃខៀវ ប្រមូលផលបានចំនួន ១០០គីឡូក្រាម លក់ក្នុងតម្លៃ ៤ ០០០រៀល។
២/កសិករ ហង្ស ធា រស់នៅភូមិសំរុងកណ្ដាល ដាំដំណាំ ត្រប់វែង ស្ពៃក្រញ៉ាញ់ និងននោង ពីថ្ងៃទី១ ខែមិថុនា រហូតមកដល់ថ្ងៃទី២៥ គាត់ប្រមូលផលបានស្ពៃក្រញ៉ាញ់ចំនួន ២០០គីឡូក្រាម លក់ក្នុងតម្លៃ ៤ ០០០រៀល ននោងបានចំនួន ៤០គីឡូក្រាម លក់ក្នុងតម្លៃ ៣ ០០០រៀល និងត្រប់វែងបានចំនួន ៥០គីឡូក្រាម លក់ក្នុងតម្លៃ ៣ ០០០រៀល។
៣/កសិករ ស៊ិន ចំរើន រស់នៅភូមិសំរុងកណ្ដាល ដាំស្ពៃក្រញាញ់ និងផ្ទី ពីថ្ងៃទី១ រហូតមកដល់ថ្ងៃទី២៥ មិថុនានេះ គាត់ប្រមូលផលស្ពៃក្រញាញ់បាន ចំនួន ១៥០គីឡូក្រាម លក់ក្នុងតម្លៃ ៤ ០០០រៀល និងផ្ទី ប្រមូលផលបានចំនួន ២០គីឡូក្រាម លក់ក្នុងតម្លៃ ៣ ០០០រៀល។