ចេញផ្សាយ ២៥ មិថុនា ២០២១
89
ថ្ងៃសុក្រ ១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១
លោក ហុក ឡាំ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមកិច្ចប្រជុំ ស្តីពី ស្ថិតិវារីវប្បកម្ម និងទីផ្សារផលិតផលវារីវប្បកម្ម តាមរយៈវីដេអូ conference zoom ជាលទ្ធផលនៃអង្គប្រជុំទទួលបាន:
ក-ការប្រមូលស្ថិតិវារីវប្បកម្មទូទាំងខេត្តយកនៅថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២១
ខ-ការប្រមូលស្ថិតិស្រះត្រី បែ ប្រឡាយត្រូវកំណត់យកថ្ងៃទី០២ ខែ កក្កដា ឆ្នាំ ២០២១។
គ-ត្រូវជំរុញការផលិតកូនត្រីពូជដើម្បីផ្គត់ផ្គងដល់វារីវប្បករ។
ឃ-ការរិតបន្តឹងការអនុវត្តច្បាប់មិនឲ្យនាំត្រីចូលត្រី បីប្រភេទ ត្រីឆ្តោ ត្រីប្រា ត្រីពោ។