មាតិកា
ការចូលរួមក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់ទី៣ (LASED III)
ចេញ​ផ្សាយ ២៤ មិថុនា ២០២១
81
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់ទី៣ (LASED III) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈប្រព័ន្ធ Video Conference Zoom Meeting ដែលមានការអញ្ជើញចូលរួមរបស់ ឯកឧត្តម លោកជំទាវ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តទាំង២៤ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំង២៤ខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ទាំង២៤ខេត្ត មន្ទីរពាក់ព័ន្ធ អង្គការដៃគូនានា និងអង្គភាពជំនាញតាមខេត្តគោលដៅ ព្រមទាំងប្រជាពលរដ្ឋតាមខេត្តគោលដៅ សរុបប្រមាណជា ៥៥០នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter